Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
សកម្មភាពរបស់គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋបំពេញទស្សនកិច្ចនៅសាធារណរដ្ឋទួរគី នាថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣

   ថ្ងៃទី 27 ខែមីនា ឆ្នាំ2024
com2_27_03_2013_1 com2_27_03_2013_2
នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៣ គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភាដឹកនាំដោយឯកឧត្តម ជាជេដ្ឋប្រធាន គណៈកម្មការ បានចេញដំណើរពីទីក្រុងអ៊ីសតាន់ប៊ូល (ISTANBUL) ទៅកាន់ទីក្រុងអង់ការ៉ា (ANKARA)រដ្ឋធានី នៃសាធារណរដ្ឋទួរគី ដើម្បីជួបសន្ទនាជាមួយឯកឧត្តមYahya AKMAN សមាជិកគណៈកម្មការរដ្ឋធម្មនុញ្ញ និង ឯកឧត្តម Mehmet SAHIN សមាជិករដ្ឋសភានៃគណបក្សកាន់អំណាច (AK Party) នៅវិមានរដ្ឋសភាទួរគី ។

កិច្ចសន្ទនាបានផ្តោតសំខាន់ទៅលើកិច្ចសហប្រតិបត្តិការ និងការពង្រឹងទំនាក់ទំនងរវាង ព្រឹទ្ធសភានៃព្រះរាជា- ណាចក្រកម្ពុជា ជាមួយរដ្ឋសភាសាធារណរដ្ឋទួរគី ដោយសភាទាំងពីរបាន ជូនព័ត៌មានគ្នាទៅវិញទៅមកអំពី ដំណើរការប្រជាធិបតេយ្យក្នុងសភាទាំងពីរ ដោយសង្កត់ធ្ងន់ ទៅលើការរៀបចំ និងការប្រព្រឹត្តទៅនៃការ បោះឆ្នោតជ្រើសរើសសមាជិកសភាគឺស្របតាមគោលការណ៍ប្រជាធិបតេយ្យ សេរីពហុបក្ស រួមមានគណបក្ស នយោបាយចំនួន ០៥ ចូលរួមការបោះឆ្នោត ។
ភាគីទាំងពីរបានឯកភាពគ្នាទទួលស្គាល់ថា ត្រូវតែបង្កើនសមត្ថភាពធនធានមនុស្ស នៃប្រទេស ទាំងពីរដើម្បី អភិវឌ្ឍន៍ប្រទេសលើគ្រប់វិស័យ និងឲ្យបានឆាប់រហ័ស ។ ជាពិសេស សភាទាំងពីរ ត្រូវផ្លាស់ប្តូរបទពិសោធន៍គ្នា និងរៀនសូត្រពីគ្នាទៅវិញទៅមក តាមរយៈការផ្លាស់ប្តូរគណៈប្រតិភូ ឬការបញ្ជូនសិក្ខាកាមមកសិក្សារៀនសូត្រ ។
com2_27_03_2013_4 com2_27_03_2013_3

អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី