Responsive image
  
សូមស្វាគមន៍ការមកដល់គេហទំព័រគណៈកម្មការទី២ នៃព្រឹទ្ធសភា
សកម្មភាពរបស់គណៈប្រតិភូព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋបំពេញទស្សនកិច្ចនៅសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ នាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣

   ថ្ងៃទី 21 ខែមីនា ឆ្នាំ2024

com2_20_03_2013_1 com2_20_03_2013_2
គណៈប្រតិភូគណៈកម្មការទី២ព្រឹទ្ធសភា ដឹកនាំដោយឯកឧត្តម ជា ជេដ្ឋប្រធានគណៈកម្មការ រួមជាមួយ គណៈ- កម្មការទី២រដ្ឋសភា និងអាជ្ញាធរសវនកម្មជាតិ (បីស្ថាប័ន) កំពុងបន្តបំពេញទស្សនកិច្ច នៅទីក្រុងប៊ែរឡាំង នៃ សាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ដំណើរទស្សនកិច្ចសិក្សានេះគឺក្រោមការជួយឧបត្ថម្ភគាំទ្ររបស់គម្រោង GIZ- NAA នៃប្រទេសអាល្លឺម៉ង់ ។

នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៣ គណៈប្រតិភូទាំងបីស្ថាប័នបានបន្តដំណើរទស្សនកិច្ចក្រុមប្រឹក្សាសហព័ន្ធ Bundesrat(ព្រឹទ្ធសភា)។ គណប្រតិភូបានចូលរួមក្នុងពិធីធ្វើបទបង្ហាញ ក្រោមប្រធានបទ «ការប្រមូលចំណូល និងការបែងចែកចំណាយ នៅប្រទេសអាល្លឺម៉ង់» និង «ការបែងចែកថវិកាសម្រាប់ថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ នៅប្រទេសអាល្លឺម៉ង់» ដែលឧទ្ទេសនាមដោយលោក Gerhard Sennlaub លេខាធិការនៃគណៈកម្មការ ព្រឹទ្ធ- សភាអាល្លឺម៉ង់ និងលោកស្រី Astrid Wiesemann អ្នកជំនាញនៃគណៈកម្មការហិរញ្ញវត្ថុព្រឹទ្ធសភាអាល្លឺម៉ង់ ។ ជាបន្តគណៈប្រតិភូបានទស្សនាសាលប្រជុំ និងអគារនានា​ នៃព្រឹទ្ធសភាអាល្លឺម៉ង់ ។
com2_20_03_2013_3 com2_20_03_2013_4

រូបភាព និងខ្លឹមសារៈ លេខាធិការដ្ឋានអមគណៈកម្មការទី២ព្រឹទ្ធសភា


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី