Notice: Function _load_textdomain_just_in_time was called incorrectly. Translation loading for the posts-data-table domain was triggered too early. This is usually an indicator for some code in the plugin or theme running too early. Translations should be loaded at the init action or later. Please see Debugging in WordPress for more information. (This message was added in version 6.7.0.) in /home/commissionsngov/public_html/wp-includes/functions.php on line 6121
Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តម លី សារី និងលោកជំទាវ កង សៅរ៍ ធន បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រីបុគ្គលិកសុខាភិបាលស្រុកជុំគីរីមណ្ឌលសុខភាពទាំង៦

   ថ្ងៃទី 17 ខែមករា ឆ្នាំ2025

នារសៀលថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣​ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំក្រុមភូមិភាគទី៥ សមាជិកគណៈកម្មការទី៣ និងលោកជំទាវ កង សៅរ៍ ធន សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគ៥ លេខាធិការគណៈកម្មការទី៣ ព្រមទាំងមានការចូលរួមអមដំណើរពីឯកឧត្តម សាន់ សូឡៃម៉ាន សមាជិកក្រុមប្រឹក្សាខេត្ត លោកស្រី ម៉ៅ ភ្នំ មន្ត្រីសង្គមកិច្ចស្រុកជុំគីរី បានអញ្ជើញចុះជួបសំណេះសំណាលសួរសុខទុក្ខមន្ត្រីបុគ្គលិកសុខាភិបាលស្រុកជុំគីរីមណ្ឌលសុខភាពទាំង៦ចំណុះស្រុកប្រតិបត្តិឈូក ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាឃុំ ស្ថិតនៅមណ្ឌលសុខភាព ឃុំត្រពាំងរាំង ស្រុកជុំគីរី ខេត្តកំពត ដែលមានសមាសភាពចូលរួមសរុបចំនួន៣៣នាក់ស្រី១៤នាក់។
ក្នុងពិធីសំណេះសំណាល ឯកឧត្តម លី សារី លោកជំទាវកងសៅរ៍ធនបានពាំនាំប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខរបស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានិងបានជំរាបជូនអំពីតួនាទីភារកិច្ចនិងមុខងាររបស់ព្រឹទ្ធសភាព្រមទាំងបានសំណូមពរដល់មន្ត្រីសុខាភិបាល និងអាជ្ញាធរស្រុកឃុំបន្តចុះអប់រំសុខភាពជូនប្រជាពលរដ្ឋដើម្បីបន្តទប់ស្កាត់ការរីករាលដាលនូវជម្ងឺគ្រប់ប្រភេទពិសេសការប្រយុទ្ធប្រឆាំងនឹងជម្ងឺកូវីដ-១៩ដោយត្រូវបន្តអនុវត្តនូវវិធានការ
៣ការពារនិង៣កុំឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ និងសូមធ្វើការផ្សព្វផ្សាយបំផុសអោយប្រជាពលរដ្ឋអញ្ជើញមកទទួលវ៉ាក់សាំងការពារជំងឺកូវីដ-១៩ដូសជំរុញបន្តទៀតអោយបានគ្រប់ៗគ្នាដើម្បីបង្កើនភាពស៊ាំក្នុងសហគមន៍។
មុននឹងបញ្ចប់កម្មវិធីសំណេះសំណាលបានប្រគល់ជូន នូវឧបករណ៍តេស្តរហ័សកូវីដ-១៩ចំនួន៥៤ប្រអប់ស្មើនឹងឧបករណ៍តេស្តចំនួន១៣៥០តេស្តដល់មណ្ឌលសុខភាពទាំង៦ដោយក្នុងមួយមណ្ឌលសុខភាពទទួលបានចំនួន៩ប្រអប់ស្មេី នឹង២២៥តេស្ត ព្រមទាំងបានសួរសុខទុក្ខអ្នកជំងឺ១១នាក់និងជូនថវិកាមួយចំនួន។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី