នាព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ បានទទួលជួបពិភាក្សាការងារជាមួយគណៈប្រតិភូសម្ព័ន្ធសភាកូរ៉េស្តីពីកុមារ ប្រជាជន និងបរិស្ថាន រដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដឹកនាំដោយឯកឧត្តម In-Young Lee សមាជិករដ្ឋសភាកូរ៉េ ដើម្បីពិភាក្សារួមអំពីទំនាក់ទំនងទ្វេភាគីកូរ៉េ-កម្ពុជា និងដើម្បីចែករំលែកក្តីបារម្ភទៅវិញទៅមកលើបញ្ហាប្រឈមបរិស្ថាន និងការអភិវឌ្ឍន៍នៃប្រទេសទាំងពីរ និងពិភាក្សាអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងសភា នៃប្រទេសទាំងពីរ ជាពិសេសការសហការរៀបចំវេទិកាសភាអាស៊ីប៉ាស៊ីហ្វិកស្តីពីបរិស្ថាន និងការអភិវឌ្ឍន៍ (APPCED) លើកទី ២០ នៅព្រះរាជាណាចក្រកម្ពុជា។ ក្នុងឱកាសនោះ គណៈប្រតិភូបានអញ្ជើញទស្សនាសាលប្រជុំព្រឹទ្ធសភា សាលប្រជុំគណៈកម្មាធិកាអចិន្ត្រៃយ៍ សាលជំនួបសវនាការ និងអគារប្រវត្តិសាស្រ្តនានានៅក្នុងបរិវេណព្រឹទ្ធសភា។
ប្រភព៖នាយកដ្ឋានព័ត៌មាន