នៅសាលប្រជុំគណៈកម្មការទី៣ អគារ F វិមានព្រឹទ្ធសភា នាថ្ងៃចន្ទ ទី២២ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង ៨ ព្រឹក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា បានអនុញ្ញាតឱ្យឯកឧត្តម លោកជំទាវសមាជិកា សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា និងឯកឧត្តម សុខ ឥសាន ប្រធានគណៈកម្មការទី៤ព្រឹទ្ធសភា ព្រមទាំងមន្ត្រីលេខាធិការដ្ឋានអមគណ:កម្មការ ចូលជួបសួរសុខទុក្ខបន្ទាប់ពីឯកឧត្តមបណ្ឌិតវិលត្រឡប់មកពីព្យាបាលជំងឺនៅប្រទេសសឹង្ហបុរី។