Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តម ចាន់ ណារ៉េត និងឯកឧត្តម ឆាយ វណ្ណា អញ្ជើញចូលរួមសិក្ខាសាលាស្តីពី ពាណិជ្ជកម្មអន្តរជាតិ ២០២២

   ថ្ងៃទី 14 ខែឧសភា ឆ្នាំ2024

នារសៀលថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២២ នៅសាលប្រជុំពិសេស៣ ឯកឧត្តម ចាន់ ណារ៉េត អនុប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងឯកឧត្តម ឆាយ វណ្ណា លេខាគណៈកម្មកាទៅ៥ព្រឹទ្ធសភា បានអញ្ជើញចូលរួមសិក្ខាសាលាស្តីពី ពាណិជ្ជកម្មអន្តរជាតិ ២០២២ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត Kaewarol (Karen) Pitakdumrongkit ប្រធានមជ្ឈមណ្ឌលសិក្សសាពហុភាគីនិយមរបស់ S.Rajaranam School of International Studies (RSS)។

អង្គសិក្ខាសាលានេះប្រារព្ធឡើងក្នុងគោលបំណង ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម ជូនដល់សមាជិកសភាពិភពលោក ដោយមានការសហការរៀបចំជាមួយ Temasek Foundation និងអគ្គលេខាធិការដ្ឋានអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដែលនឹងប្រព្រឹត្តទៅរយះពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២២ (តាមប្រព័ន្ធវីដេអូ)៕

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី