Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
គណៈកម្មការទី៣ព្រឹទ្ធសភា ជួបពិភាក្សាការងារជាមួយអាជ្ញាធរខេត្ត និងមន្ទីរពាក់ព័ន្ធជំវិញេខេត្តកំពង់ស្ពឺ

   ថ្ងៃទី 26 ខែមេសា ឆ្នាំ2024

នាព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តកំពង់ស្ពឺ មន្ទីរជំនាញពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រធានសហគមន៍កសិកម្ម ដឹកនាំដោយឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ដើម្បីឈ្វេងយល់ និងសម្រង់ព័ត៌មានពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ បញ្ហាប្រឈម និងសំណូមពរនានា នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ។
ជំនួបពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងឈ្វេងយល់ និងសម្រង់ព័ត៌មានពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ មានដូចជា៖
១-ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងវឌ្ឍនភាពការងាររបស់ខេត្ត។
២-បញ្ហាប្រឈមនិងសំណូមពររបស់ឃុំ សង្កាត់ ពាក់ព័ន្ធនឹងវិស័យ ជាសមត្ថកសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ បរិស្ថាន និងការ វិនិយោគ។
៣-ការងារ និងលទ្ធផលតាមវិស័យដែលពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការ ដូចជា ផែនការ វិនិយោគ កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ និងបរិស្ថាន ។
៤-ការផ្សព្វផ្សាយច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធ ទៅនឹងការពង្រឹងវិស័យនីតិរដ្ឋនៅកម្ពុជា។
៥-ឈ្វេងយល់អំពី ប្រតិបត្តិការវិស័យឯកជន និងបញ្ហាប្រឈម។
៦-ឈ្វេងយល់អំពី ការគ្រប់គ្រងនិងចលនាសហគមន៍កសិកម្ម។

ប្រភព៖ នាយកដ្ឋានព័ត៌មាន


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី