Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដឹកនាំកិច្ចប្រជុំប្រមូលធាតុចូលវិស័យកសិកម្ម កសិឧស្សាហកម្ម ដាំ ចិញ្ចឹម និងកែច្នៃ

  ថ្ងៃពុធ ទី​4 ខែមករា ឆ្នាំ​2023

ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ដឹកនាំកិច្ចប្រជុំប្រមូលធាតុចូលវិស័យកសិកម្ម កសិឧស្សាហកម្ម ដាំ ចិញ្ចឹម និងកែច្នៃ
=======
នាព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២១ គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា(គណៈកម្មការទី៣)ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំពិភាក្សាប្រមូលធាតុចូល ដើម្បីជំរុញវិស័យកសិកម្ម
កសិឧស្សាហកម្ម ដាំ ចិញ្ចឹម និងកែច្នៃ ជួយដល់កសិករខ្នាតតូច មធ្យម និងខ្នាតធំ ដើម្បីបំពេញតម្រូវការទីផ្សារក្នុងប្រទេស និងនាំចេញ នៅសាលសិក្ខាសាលាបណ្ណាល័យ វិមានព្រឹទ្ធសភា។
កិច្ចប្រជុំដំណើរការដោយមានការចូលរួមមតិយោបល់ពីសមាជិកព្រឹទ្ធសភា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អ្នកចិញ្ចឹមជ្រូក អ្នកចិញ្ចឹមគោ អ្នកចិញ្ចឹមមាន់ សមាគមវារីវប្បករកម្ពុជា សមាគមវិស័យដាំដុះ សមាគមក្រុមការងារ កសិឧស្សាហកម្ម ដំណាំដូងប្រេង និងកៅស៊ូ និងមតិចូលរួមយោបល់ពីសមាគមក្រុមការងារស្រូវអង្ករ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី