Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តម លី សារី បាន​អញ្ជើញ​ជួប​សំណេះ​សំណាល ជាមួយ​រដ្ឋបាល​សង្កាត់​ត្រើយកោះ អំពី​ការងារ​មូលដ្ឋាន​មួយ​ចំនួន នា​សម័យ​កូវីដ១៩

   ថ្ងៃទី 20 ខែមិថុនា ឆ្នាំ2024

ក្រុងកំពត ខេត្តកំពត៖ ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២១ ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ អមដំណើរដោយឯកឧត្តម សាន់ សូឡៃម៉ាន សមាជិកក្រុមប្រឹក្សាខេត្តកំពត លោក អ៊ីត ហ៊ីម ប្រធានគណៈអ៊ីម៉ាំខេត្ត បានអញ្ជើញជួបសំណេះសំណាល ជាមួយរដ្ឋបាលសង្កាត់ត្រើយកោះ អំពីការងារមូលដ្ឋានមួយចំនួន នាសម័យកូវីដ១៩ បន្ទាប់ពីជួបសំណេះសំណាលរួច ឯកឧត្តមក៏បាននាំយកអំណោយទៅចែកជូនគ្រួសារដែលកំពុងធ្វើចត្តាឡីស័កនៅផ្ទះចំនួន៣គ្រួសារ ស្ថិតនៅភូមិស្រែ សង្កាត់ត្រើយកោះ ក្រុងកំពត ខេត្តកំពត ដែលអំណោយរួមមាន ៖ អង្ករ២០គីឡូក្រាម មី១កេស ទឹកត្រី១យួ ត្រីខ១យួ ម៉ាស់១ប្រអប់ រួមនិងថវិកា៤០.០០០រៀល ។ ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្តម បានផ្តាំផ្ញើអោយបងប្អូនប្រជាពលរដ្ឋដែលកំពុងធ្វើចត្តាលឡីស័ក ត្រូវថែរក្សាសុខភាពអោយបានល្អ ដើម្បីអោយជៀសផុតពីជម្ងឺអាក្រក់ផ្សេងៗ ជាពិសេសជម្ងឺកូវីដ១៩ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី