Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តម ម៉ុង ឬទ្ធី បាន​អញ្ជើញចា​ក់​វ៉ាក់សាំង​កូវីដ-១៩ នៅ​មន្ទីរ​ពេទ្យ​កាល់ម៉ែត

  ថ្ងៃពុធ ទី​10 ខែមីនា ឆ្នាំ​2021

សមាជិក សមាជិកាព្រឹទ្ធសភា អញ្ជើញចាក់វ៉ាក់សាំងកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត
=======
នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ ឯកឧត្តម ចាន់ ណារ៉េត អនុប្រធានគណៈកម្មការទី៣ លោកជំទាវ កង សៅរ៍ធន លេខាធិការគណៈកម្មការទី៣ ឯកឧត្តម ច្រឹង គឹមស៊្រាង សមាជិកគណៈកម្មការទី៣ ឯកឧត្តម លី សារី សមាជិកគណៈកម្មការទី៣ ឯកឧត្តម យ៉ង សែម ប្រធានគណៈកម្មការទី១ ឯកឧត្តម ខៀវ មុត អនុប្រធានគណៈកម្មការទី១ ឯកឧត្តម ណាំ ទុំ លេខាធិការគណៈកម្មការទី១ ឯកឧត្តម ថុង ចន់ សមាជិកគណៈកម្មការទី១ ឯកឧត្តម ជឹម លាវ សមាជិកគណៈកម្មការទី១ ឯកឧត្តម ជា ជេដ្ឋ ប្រធានគណៈកម្មការទី២ ឯកឧត្តម ឈួន ឡេង អនុប្រធានគណៈកម្មការទី២ ឯកឧត្តម គិន ណែត លេខាធិការគណៈកម្មការទី២  ឯកឧត្តម មួង ប៊យ សមាជិកគណៈកម្មការទី៤ និងឯកឧត្តម អ៊ុក ប៊ុនឈឿន ប្រធានគណៈកម្មការទី៦ បានអញ្ជើញចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យកាល់ម៉ែត ឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា សរុបចំនួន១៥រូប។
វ៉ាក់សាំងដែលឯកឧត្តម លោកជំទាវ សមាជិក សមាជិកាព្រឹទ្ធសភា បានចាក់នាពេលនេះ គឺជាវ៉ាក់សាំងអាស្ត្រាហ្សេនីកា (Astrazeneca) ដែលជាជំនួយរបស់អង្គការសុខភាពពិភពលោក (WHO) តាមរយៈមជ្ឈមណ្ឌលកូវ៉ាក់ (COVAX Facility)។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី