ឯកឧត្តម ឯកឧត្តម លី សារី បានអញ្ជេីញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ប្រធានភូមិ ស្មៀនឃុំ និងនាយប៉ុស្តិ៍រដ្ឋបាល ស្ថិតនៅឃុំស្នាយអញ្ជិត ស្រុកជុំគិរី ខេត្តកំពត
ថ្ងៃទី 22 ខែកុម្ភៈ ឆ្នាំ2024
នាព្រឹកថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ ២០២១ឯកឧត្តម ឯកឧត្តម លី សារី សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានជួបសំណេះសំណាលជាមួយអញ្ជេីញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ ប្រធានភូមិ ស្មៀនឃុំ និងនាយប៉ុស្តិ៍រដ្ឋបាល ស្ថិតនៅឃុំស្នាយអញ្ជិត ស្រុកជុំគិរី ខេត្តកំពត ដែលមានអញ្ជេីញចូលដោយ សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានក្រុមប្រឹក្សាស្រុក អភិបាលរងស្រុក សរុប ២៦នាក់។
របៀបវារៈមានដូខខាងក្រោម៖
១- ស្តាប់សេចក្តីរាយការណ៍ពីចំនុចខ្លាំង ខ្សោយ បញ្ហាប្រឈម និងសំណូមពររបស់ឃុំ។
២-មតិសំណេះសំណាល ខ្លឹមសារនៃកិច្ចសំណេះសំណាលគឺ ទី១.ការផ្តាំផ្ញើរសួរសុខទុក្ខពីថ្នាក់ដឹកនាំព្រឹទ្ធសភា និងមុខងារព្រឹទ្ធសភា ទី២.សភាពការណ៍បច្ចុប្បន្នភាពនៃជំងឺកូវីត១៩នៅកម្ពុជា, ពិភពលោក និងគោលនយោបាយ ភូមិ ឃុំសង្កាត់មានសុវត្ថិភាព ទី៣.សេដ្ឋកិច្ចកម្ពុជា( ពរជ័យតំណក់ប្រេងដំបូង) ទី៤.ការបកស្រាយបំភ្លឺពីបញ្ហាប្រឈម និងសំណូមពររបស់ក្រុមប្រឹក្សាឃុំ និងទី៥.អំពីទិសដៅ និងវិធានការត្រៀមសំរាប់ការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់សំរាប់ ឆ្នាំ ២០២២ ។