នៅទីស្តីការក្រសួងបរិស្ថាន នាព្រឹកថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០២១ ឯកឧត្តម ច្រឹង គឹមស៊្រាន សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញចូលរួមប្រជុំជាមួយអន្តរក្រសួង ដឹកនាំដោយ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដើម្បីពិនិត្យ សិក្សា និងចងក្រងឯកសារទីតាំងដីដែលប្រជាពលរដ្ឋកំពុងប្រើប្រាស់និងអាស្រ័យផលយូរអង្វែង លើតំបន់ការពារធនធានធម្មជាតិ និងតំបន់របៀងអភិរក្សជីវចម្រុះ នៅខេត្តឧត្តរមានជ័យ ។