នៅបន្ទប់ប្រជុំគណៈកម្មការទី៣ អគារ F វិមានព្រឹទ្ធសភា នាថ្ងៃពុធ ទី១០ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៨:៣០នាទីព្រឹក គណៈកម្មការទី៣ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ។ របៀបវារៈ ៖ ១~ ត្រៀមស្រាវជ្រាវព័ត៌មានដែលពាក់ព័ន្ធនឹងសមត្ថកិច្ចរបស់គណៈកម្មការទី៣ ភ្ជាប់ទៅនឹងស្ថានភាពខេត្តកំពង់ស្ពឺ។ ២~ បែងចែកការងារស្រាវជ្រាវបញ្ហាពាក់ព័ន្ធក្រសួងចំនួនពីរ គឺ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថាន ដែលត្រូវចុះជួបសវនាការនាពេលខាងមុខ បញ្ហាប្រឈម សំណូមពរ និងវិធានការ។ ៣~ ស្នើសុំអនុញ្ញាតជូនលោក ហង្ស ដាវី រាយការណ៍អំពីថវិកាគណៈកម្មការទី៣ ដែលត្រូវអនុវត្តក្នុងឆ្នាំ២០២១ (ក្រោយលោក ហង្ស ដាវី ប្រជុំជាមួយឯកឧត្តមអគ្គលេខាធិការព្រឹទ្ធសភា)។ ៤~ បញ្ហាផ្សេងៗ។