នាព្រឹក ថ្ងៃទី២០ ខែមករា ឆ្នាំ២០២១ ឯកឧត្តម ចាន់ ណារ៉េត លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ ឯកឧត្តម ណាំ ទុំ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ និងឯកឧត្តម អ៊ុក គង់ សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ បានអញ្ជើញចូលរួមកម្មវិធីសម្ពោធដាក់ឳ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា១ខ្នង២ជាន់១០បន្ទប់ និងសមិទ្ធផលផ្សេងៗ នៃសាលាបឋមសិក្សាសម្តេច ជា ស៊ីម ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្ថិតនៅសង្កាត់ព្រែកព្រះស្តេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។