នៅបន្ទប់ប្រជុំគណៈកម្មការទី៣ អគារ F វិមានព្រឹទ្ធសភា នាថ្ងៃអង្គារ ទី២២ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១៤:៣០នាទីរសៀល គណៈកម្មការទី៣ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ។ របៀបវារៈ ៖ ១~បូកសរុបលទ្ធផលការងារប្រចាំខែធ្នូ ឆ្នាំ២០២០។ ២~ បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០។ + លទ្ធផលការងារដែលគណៈកម្មការសម្រេចបាន + ការអនុវត្តថវិការបស់គណៈកម្មការ។ ៣~ ពិនិត្យនិងសម្រេចលើផែនការប្រតិបត្តិរបស់គណៈកម្មការប្រចាំឆ្នាំ២០២១។ ៤~ បញ្ហាផ្សេងៗ៕