នាព្រឹកថ្ងៃអាទិត្យ ទី៣០ ខែសីហា ឆ្នាំ២០២០ គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន (ហៅកាត់គណៈកម្មការទី៣ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញទស្សនកិច្ចដំណើរការផលិតចំណីរបស់រោងចក្រអិមភីក កសិដ្ឋានចិញ្ចឹមជ្រូកទី៣ខាងលិចជើងភ្នំបូកគោ និងដំណើរការសាងសង់កសិដ្ឋានចិញ្ចឹមជ្រូក រោងកូនជ្រូកផ្តាច់ដោះ ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវ ទំនប់ ទឹក ទាំងពីរកន្លែង ព្រមទាំងរោងចក្រចម្រេាញ់ដូងប្រេងទី២អន្លង់ក្រពើ នៅក្នុងតំបន់អភិវឌ្ឍន៍ទីក្រុងកំពសសសង់ផែឧកញ៉ាម៉ុង ស្ថិតនៅភូមិមនោរម្យ និងភូមិអន្លង់ក្រពើ ឃុំតានៃ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។