នៅបន្ទប់ប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា នាថ្ងៃចន្ទ ទី២០ ខែកក្កដា ឆ្នាំ២០២០ វេលាម៉ោង១០:៣០នាទីព្រឹក គណៈកម្មការទី៣នៃព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ។ របៀបវារៈ ៖ ១- ឆ្លងរបាយការណ៍បូកសរុបលទ្ធផលការងាររបស់គណៈកម្មការប្រចាំខែកក្កដា ឆ្នាំ២០២០។ ២- ពិភាក្សាអំពី គម្រោងកម្មវិធីចុះបំពេញបេសកកម្មទៅខេត្តព្រះសីហនុ នៅថ្ងៃសុក្រ ទី២៨/០៨/២០២០ ។ ៣- បញ្ហាផ្សងៗ ។