នៅសាលប្រជុំគណៈកម្មការទី៣ វិមានព្រឹទ្ធសភា នាថ្ងៃអង្គារ ទី២៣ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង៨:០០នាទីព្រឹក គណៈកម្មការទី៣ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ ។ របៀបវារៈ ៖ ១~បូកសរុបលទ្ធផលការងាររបស់គណៈកម្មការប្រចាំខែមិថុនា ឆ្នាំ២០២០។ ២~ បូកសរុបលទ្ធផលការងាររបស់គណៈកម្មការប្រចាំឆមាសទី១ ឆ្នាំ២០២០។ ៣~ ពិភាក្សាអំពីកម្មវិធីចុះបេសកកម្ម ដើម្បីសិក្សាឈ្វេងយល់អំពីវឌ្ឍនភាពការងាររបស់ក្រសួងដែលពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ។ ៤~បញ្ហាផ្សេងៗ។