នៅសាលប្រជុំគណៈកម្មការទី៣នៃព្រឹទ្ធសភា នាថ្ងៃទី១១ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១៥:៣០នាទីរសៀល គណៈកម្មការកម្មការទី៣នៃព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុង ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ។ របៀបវារៈ ៖ ១~ ផ្សព្វផ្សាយ អំពី លទ្ធផលនៃកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ស្តីអំពី ការធ្វើវិចារណកម្មថវិកាព្រឹទ្ធសភា នាថ្ងៃចន្ទ ទី០៤ ខែឧសភា ឆ្នាំ២០២០។ ២~ បញ្ហាផ្សេងៗ។