Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
គណៈកម្មការទី៣ ដឹក​នាំ​ដោយ​ឯកឧត្តម ម៉ុង ប្ញទ្ធី ប្រធាន​គណៈ​កម្មការ បាន​អញ្ជើញ​ជា​អធិបតីភាព​ក្នុង​កិច្ច​ប្រជុំ​អន្តរ​គណៈ​កម្មការ​ព្រឹទ្ធសភា ជាមួយ​នឹង​តំណាង​រាជ​រដ្ឋាភិបាល

   ថ្ងៃទី 21 ខែមីនា ឆ្នាំ2024

នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២០ គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាន នៃព្រឹទ្ធសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តម ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភា ជាមួយនឹងតំណាងរាជរដ្ឋាភិបាលដឹកនាំដោយឯកឧត្តម ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី២ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន និងសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រមលើពិធីសារទី៣ ស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី