Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តម ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការ បាន​អញ្ជើញ​ជួប​ពិភាក្សា​ការងារ​ជាមួយ​នឹង​អាជ្ញាធរ​ខេត្ត ក្រុម​ប្រឹក្សា​ខេត្ត​កំពង់ស្ពឺ

   ថ្ងៃទី 11 ខែមីនា ឆ្នាំ2024

នាព្រឹកថ្ងៃចន្ទ ទី៩ ខែមីនា ឆ្នាំ២០២០ គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធមធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តម ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត ក្រុមប្រឹក្សាខេត្ត មន្ទីរជំនាញពាក់ព័ន្ធ ក្រុមប្រឹក្សាឃុំ សង្កាត់ និងប្រធានសហគមន៍កសិកម្ម ក្រុមប្រឹក្សាឃុំ សង្កាត់ ដឹកនាំដោយឯកឧត្តម សរ សុពុត្រា អភិបាលរងនៃអភិបាលខេត្តកំពង់ស្ពឺ ដើម្បីឈ្វេងយល់ និងធ្វើការសម្រង់ព័ត៌មាននានាពាក់ព័ន្ធនឹងវិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ ដូចជា៖ ១-ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតសំខាន់លើសេវាសាធារណៈ និងលទ្ធផលនៃការអភិវឌ្ឍរបស់ឃុំ សង្កាត់ ស្រុក ខណ្ឌ ក្នុងខេត្ត និងបច្ចុប្បន្នភាព ២-ការងារផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍន៍ជនបទ បរិស្ថាន ៣-ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុតដែលពាក់ព័ន្ធទៅនឹងការពង្រឹងវិស័យនីតិរដ្ឋកម្ពុជា ៤-ការងារប្រតិបត្តិការវិស័យឯកជន ៥- ការគ្រប់គ្រង និងចលនាសហគមន៍កសិកម្ម និងបញ្ហាផ្សេងៗ ព្រមទាំងបញ្ហាប្រឈម និងសំណូមពរនានារបស់អាជ្ញាធរខេត្តកំពង់ស្ពឺ នៅសាលប្រជុំសាលាខេត្តកំពង់ស្ពឺ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី