នាព្រឹកថ្ងៃទី៥ ខែមករា ឆ្នាំ២០២០ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ រួមមាន លោកជំទាវ កង សៅរ៏ធន ឯកឧត្តម ទេព យុទ្ធី និងឯកឧត្តម លី សារី តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញបន្តចុះសួរសុខទុក្ខ និងនាំយកថវិកាជូនកម្មករចំនួន ៥រូប (ក្នុងម្នាក់ទទួលបានថវិកាចំនួន ៥០ម៉ឺនរៀល) ដែលរងរបួសដោយសោកនាដកម្មបាក់រលំអគារ ទៅមន្ទីរពេទ្យក្រុងកែប។
សូមរំលឹកថា កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២០ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បាននាំនូវអំណាយនេះ ចែកជូនកម្មកររងរបួសចំនួន ១៨រូប និងក្រុមគ្រួសារកម្មករដែលបានទទួលមរណភាពចំនួន ៥រូប រួចហើយ៕