Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តម ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភាបាន​អញ្ជើញ​ជា​អ​ធិប​តីភាពក្នុង​កិច្ច​ប្រជុំ​អន្តរ​គណៈ​កម្មការ​ជាមួយ​តំណាង​រាជ​រដ្ឋា​ភិបាល ដឹក​នាំ​ដោយ​ឯកឧត្តម វេង សាខុន

   ថ្ងៃទី 4 ខែមករា ឆ្នាំ2024

នាព្រឹកថ្ងៃអង្គារ ៦កើត ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ០៨:០០នាទី នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា ឯកឧត្តម ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំអន្តរគណៈកម្មការជាមួយតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីពិនិត្យពិភាក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមឱ្យព្រះរាជាណាចក្រកម្ពុជា ចូលជាសមាជិកនៃកិច្ចព្រមព្រៀងសម្រាប់ការអនុវត្ត បទប្បញ្ញត្តិនៃអនុសញ្ញាសហប្រជាជាតិស្ដីពីច្បាប់សមុទ្រចុះថ្ងៃទី១០ ខែធ្នូ ឆ្នាំ១៩៨២ ទាក់ទងនឹងការគ្រប់គ្រង និងការអភិរក្ស ផលស្ដុកត្រីផ្លាស់ទីមធ្យម និងផលស្ដុកត្រីផ្លាស់ទីឆ្ងាយ ៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី