Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
លោកជំទាវ កង សៅរ៍ ធន លេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញជួបពិភាក្សាជាមួយលោកស្រី គឹមចន្មី អភិបាលស្រុកដំណាក់ចង្អើរ តំណាងសហគមន៍ និង​កសិករ​ម្ចាស់​ចំការ​ម្រេច​កំពត

   ថ្ងៃទី 30 ខែធ្នូ ឆ្នាំ2024

ក្នុងនាមសមាជិកសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍ(CWPD) ជាមួយ សមាគម គូដូ ខ្មែរនៅ
ប្រទេសបារាំង កំពុងធ្វើសកម្មភាពជាច្រើនគំរោងនៅ ខេត្តព្រះវិហារ ខេត្តស្វាយរៀង
លោកជំទាវ កង សៅរ៍ ធន លេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភា និងជាសមាជិកាព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបពិភាក្សាជាមួយលោកស្រី គឹមចន្មី អភិបាលស្រុកដំណាក់ចង្អើរ តំណាងសហគមន៍ និងកសិករម្ចាស់ចំការម្រេចកំពត ដើម្បីឈ្វេងយល់អំពី បញ្ហាប្រឈម និងការរកទីផ្សារ ជូនកសិករដាំម្រេចប្រហែល ៤៥៥គ្រួសារ នៅអាគារប្រជុំសាលាស្រុកដំណាក់ចង្អើរ ខេត្តកែប កាលពីព្រឹកថ្ងៃសុក្រ ទី២៧ ខែធ្នូ ឆ្នាំ២០១៩។ ក្នុងមួយឆ្នាំ កសិករដាំម្រេចបានពី ១២៥តោន ទៅ ២០០តោន ប៉ុន្តែមានទីផ្សារប្រហែល ៧០តោន (ទីផ្សារក្នុងស្រុកមាន ៣០ភាគរយ និងក្រៅប្រទេសមាន ៧០ភាគរយ)។
សហគម និងសមាគមខ្វះដើមទុនប្រមាណ ៥០ម៉ុនដុល្លារអាមេរិក ដើម្បីជួយទិញផលិតផលរបស់កសិករ ដែលដាំពី ១០០ជន្លង់ ទៅ៥០០ជន្លង់។ បញ្ហាខ្វះទីផ្សារ ខ្វះដើមទុន និងមានការក្លែងបន្លំម្រេចកំពតទាំងក្នុង និងក្រៅស្រុកពីជនខិលខូច។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី