នារសៀលថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០១៩ ឯកឧត្តម ចាន់ ណារ៉េត លេខាធិការក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៤ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូព្រឹទ្ធសភា ដាក់គូរោនផ្កា គោរពវិញ្ញាណក្ខន្ធសពឯកឧត្តម យឹម សេត ទីប្រឹក្សាប្រធានព្រឹទ្ធសភា និងជាអតីតសមាជិកព្រឹទ្ធសភា នីតិកាលទី៣ ដែលបានទទួលមរណភាព កាលពីថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង ១៥:២០នាទីរសៀល ក្នុងជន្មានយុ៦៩ឆ្នាំ ដោយរោគគាពាធ។ សពរបស់ឯកឧត្តម ត្រូវបានក្រុមគ្រួសារ តម្កល់ទុកធ្វើ បុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា នៅ គេហដ្ឋានឯកឧត្តម ដែលស្ថិតនៅភូមិក្ងោក ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្ត ប៉ៃលិន។