នៅភោជនីយដ្ឋាន D’s Japanese Restaurant នាថ្ងៃទី០៥/១២/២០១៩ វេលាម៉ោង១៨:០០នាទីល្ងាច ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-កូរ៉េខាងត្បូង បានរៀបចំពិធីពិសាអាហារពេលល្ងាច ដើម្បីអបអរសាទរខួប១០០ឆ្នាំនៃខ្សែភាពយន្តកូរ៉េ និងដើម្បីពង្រឹងនិងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ (កម្ពុជា-កូរ៉េ) ដោយមានការអញ្ជើញចូលរួមពីក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា និងឯកឧត្តមឯកអគ្គរដ្ឋទូតកូរ៉េប្រចាំនៅកម្ពុជានិងសហការី។