Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
លោកជំទាវ កង សៅរ៍ធន លេខា​ធិការគណៈ​កម្មការ​ទី៣​ព្រឹទ្ធសភា​បាន​អញ្ជើញ​ជួប​សំណេះ​សំណាល និង​ពាំ​នាំការ​ផ្តាំ​ផ្ញើសួរ​សុខ​ទុក្ខ​ពី​សំណាក់​ថ្នាក់​ដឹកនាំ​ព្រឹទ្ធសភា រដ្ឋសភា និងរាជ​រដ្ឋាភិ​បាល ជូន​ដល់​ប្រធាន​ក្រុម​ប្រឹក្សា​ស្រុក​កំពង់​ត្រាច ក្រុម​ប្រឹក្សា​ឃុំ​បឹង​សាលា​ខាង​ជើង

   ថ្ងៃទី 25 ខែកក្កដា ឆ្នាំ2024

នារសៀល ថ្ងៃអង្គារ ៧រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ លោកជំទាវ កង សៅរ៍ធន សមាជិកាក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ និងឯកឧត្ដម លី សារី សមាជិកក្រុម តំណាងអោយក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ បានអញ្ជើញជួបសំណេះសំណាល និងពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំព្រឹទ្ធសភា រដ្ឋសភា និងរាជរដ្ឋាភិបាល ជូនដល់ប្រធានក្រុមប្រឹក្សាស្រុកកំពង់ត្រាច ក្រុមប្រឹក្សាឃុំបឹងសាលាខាងជើង, ឃុំបឹងសាលាខាងត្បូង, ឃុំកំពង់ត្រាចខាងកើត និងឃុំប្រាសាទភ្នំខ្យង ស្រុកកំពង់ត្រាច ខេត្តកំពត ដែលមានសមាសភាពចូលរួមសរុបចំនួន៧៨នាក់។

ក្នុងឱកាសនេះដែរ លោកជំទាវ និងឯកឧត្តមបាន៖
-ផ្សព្វផ្សាយសភាពការណ៍ថ្មីៗដែលកើតមានឡើងក្នុងប្រទេស
-អប់រំ និងណែនាំអំពីបញ្ហាថែរក្សាសុខភាព (ជំងឺគ្រុនឈាម)
-ពង្រឹងស្មារតី គោលជំហរសាមគ្គីភាពផ្ទៃក្នុង
ព្រមទាំងបានអញ្ជើញពិនិត្យមើលកូនឈើដែលបានដាំនៅជុំវិញស្រះទឹក កន្លងមក។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី