នារសៀលថ្ងៃសុក្រ ៤រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ពស២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា ឯកឧត្ដម ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានអញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភាជាមួយនឹងតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយ ឯកឧត្តម វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការបង្កើតអង្គការបណ្ដាញអន្តរជាតិសម្រាប់ឬស្សីនិងផ្តៅ។