នៅថ្ងៃពុធ ២រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩/០៦/២០១៩ វេលាម៉ោង ៩:១៥នាទីព្រឹក ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-ចិន បានដឹកនាគណៈប្រតិភូកម្ពុជា ធ្វើមាតុភូមិនិវត្ត ទៅកាន់មាតុប្រទេសវិញ បន្ទាប់ពីបញ្ចប់ដំណើរបំពេញបេសកកម្មរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី១៦~១៩/០៦/២០១៩ នៅលើទឹកដីទីក្រុង សៀ មែន ប្រទេសចិន។