ដោយមានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នាថ្ងៃអាទិត្យ ១៤កើត ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៦/០៦/២០១៩ វេលាម៉ោង១៣:០០នាទីរសៀល ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងជាប្រធានក្រុមមិត្តភាពព្រឹទ្ធសភាកម្ពុជា-ចិន បានដឹកនាំប្រតិភូកម្ពុជា អញ្ជើញទៅបំពេញទស្សនកិច្ចការងារ នៅខេត្ត ស៊ា ម៉ីន ប្រទេសចិន ក្នុងគោលបំណងពង្រឹងចំណងមិត្តភាពរវាងប្រទេសទាំងពីរ និងដើម្បីសិក្សាឈ្វេងយល់ អំពីវិស័យកសិកម្ម កសិឧស្សាហកម្ម និងវិស័យវិនិយោគអចលនទ្រព្យតាមបែបទំនើប ។ បេសកកម្មនេះមានរយៈពេល ៤ថ្ងៃ គឺ ចាប់ពីថ្ងៃទី១៦~១៩/០៦/២០១៩ ។