នាព្រឹកថ្ងៃពុធ ៥រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩ គណៈកម្មការទី៣ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តម ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា ដើម្បីបោះឆ្នោតជ្រើសតាំង លោកជំទាវ កង សៅរ៍ធន ជាលេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភា ជំនួសឯកឧត្តម ជុំ វង ដែលបានទទួលមរណភាព នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា៕