គណៈប្រតិភូសាលាខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម យឹម សុខុម បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជុំ វង
ថ្ងៃទី 20 ខែមេសា ឆ្នាំ2025
នាព្រឹកថ្ងៃអាទិត្យ ១០កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ គណៈប្រតិភូសាលាខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តកំពង់ស្ពឺ បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជុំ វង លេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ដែលបានទទួលមរណភាព នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៦:០០នាទីព្រឹក ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ។
សពរបស់ឯកឧត្តម ជុំ វង ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន របស់ឯកឧត្តម ដែលស្ថិតនៅភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕
អត្ថបទពាក់ព័ន្ធ