គណៈប្រតិភូក្រសួងព្រះបរមរាជវាំង ដឹកនាំដោយ សម្តេចចៅហ្វាវាំង គង់ សំអុល បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជុំ វង
ថ្ងៃទី 20 ខែមេសា ឆ្នាំ2025
នាព្រឹកថ្ងៃអាទិត្យ ១០កើត ខែចេត្រ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៩ គណៈប្រតិភូព្រឹទ្ធសភាដឹកនាំដោយ ឯកឧត្តម ស៊ឹម កា អនុប្រធានទី១ ព្រឹទ្ធសភា បានអញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ជុំ វង លេខាធិការគណៈកម្មការទី៣ព្រឹទ្ធសភា និងជាសមាជិកក្រុមសមាជិក ព្រឹទ្ធសភាប្រចាំភូមិភាគទី៧ ដែលបានទទួលមរណភាព នាព្រឹកថ្ងៃទី១៣ ខែមេសា ឆ្នាំ២០១៩ វេលាម៉ោង០៦:០០នាទីព្រឹក ក្នុងជន្មាយុ៦៨ឆ្នាំ ដោយរោគាពាធ។
នៅក្នុងឱកាសនោះដែរ ឯកឧត្តម ស៊ឹម កា ក៏បានបំពាក់គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេរីវឌ្ឍន៍ ជូនសពឯកឧត្តម ជុំ វង ជាកិច្ចបច្ឆាមរណៈ។
សពរបស់ឯកឧត្តម ជុំ វង ត្រូវបានតម្កល់ទុកធ្វើបុណ្យទក្ខិណានុប្បទាន តាមប្រពៃណីព្រះពុទ្ធសាសនា នៅគេហដ្ឋាន របស់ឯកឧត្តម ដែលស្ថិតនៅភូមិចំបក់ ឃុំវល្លិស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ៕
អត្ថបទពាក់ព័ន្ធ