គណៈប្រតិភូគណៈកម្មការទី៣ព្រឹទ្ធសភា ចុះសិក្សាឈ្វេងយល់ វិស័យជាសមត្ថកិច្ចរបស់គណៈកម្មការ នៅខេត្តស្ទឹងត្រែង
ថ្ងៃទី 3 ខែមីនា ឆ្នាំ2025
នាព្រឹកថ្ងៃចន្ទ ៦រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តស្ទឹងត្រែង គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា (គណៈកម្មការទី៣ព្រឹទ្ធសភា) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្ត មន្ទីរផែនការ មន្ទីរកសិកម្ម មន្ទីរធនធានទឹក មន្ទីរអភិវឌ្ឍន៍ជនបទ មន្ទីរបរិស្ថាន និងសភាពាណិជ្ជកម្ម ដឹកនាំដោយឯកឧត្តម ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង ដើម្បីស្វែងយល់អំពីការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតសំខាន់លើសេវាសាធារណៈ លទ្ធផលនៃការអភិវឌ្ឍរបស់ឃុំ សង្កាត់ ស្រុក ខណ្ឌ ក្នុងខេត្ត និងបច្ចុប្បន្នភាព លទ្ធផលការងារតាមវិស័យដែលពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការដូចជា៖ ផែនការ វិនិយោគ កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ បរិស្ថាន ការផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធទៅនឹងការពង្រឹងវិស័យនីតិរដ្ឋនៅកម្ពុជា ការគ្រប់គ្រង ការចលនាសមាគមន៍កសិកម្ម ប្រតិបត្តិការវិស័យឯកជន និងបញ្ហាប្រឈមនានា ដែលខេត្តបានជួបប្រទះក្នុងការអនុវត្តការងារនាពេលកន្លងមក៕
អត្ថបទពាក់ព័ន្ធ