នាព្រឹកថ្ងៃពុធ ១រោច ខែមាឃ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៩ គណៈកម្មការទី៣ព្រឹទ្ធសភា បានបើកកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការ ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត ម៉ុង ប្ញទ្ធី ប្រធានគណៈកម្មការ ដើម្បីពិភាក្សាត្រៀមដំណើរបេសកកម្មទៅខេត្តស្ទឹងត្រែង ខេត្តរតនគិរី និងខេត្តមណ្ឌលគិរី និងពិនិត្យសម្រេចលើគម្រោងចំណាយបេសកម្ម នៅថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៩ ព្រមទាំងបញ្ហាផ្សេងៗ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា៕