ឯកឧត្តម ចាន់ ណារ៉េត បានអញ្ជើញចូលរួមកម្មវិធីបើកផ្លូវការ និងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំបន់អាស៊ី
ថ្ងៃទី 19 ខែកុម្ភៈ ឆ្នាំ2025
នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៩, ឯកឧត្តម ចាន់ ណារ៉េត អនុប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា រួមនឹងឯកឧត្តម សួស យ៉ារ៉ា សាមជិករដ្ឋសភា និងជាអនុប្រធានគណៈកម្មការទី៥ រដ្ឋសភា, ឯកឧត្តម ងួន សុជាតិ សមាជិករដ្ឋសភា និងជាសមាជិកគណៈកម្មការទី៥ នៃរដ្ឋសភា បានអញ្ជើញចូលរួមកម្មវិធីបើកផ្លូវការ និងកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ នៃសភាតំបន់អាស៊ី នៅសាលប្រជុំធំ Grand Ballroom A and B នៃសណ្ឋាគារ Amari Watergate។
កិច្ចប្រជុំថ្ងៃនេះ ផ្តោតលើការពិនិត្យ ពិភាក្សាដើម្បីកែសម្រួល និងប្រមូលធាតុចូលលើប្រធានបទ សេចក្តីព្រាងសេចក្តីសម្រេចចំនួន ១៣ ដែលរួមមាន៖
១.ការលើកកម្ពស់កិច្ចសន្ទនាអន្តរជំនឿ និសុខនីយកម្មសាសនា។
២.វិធានការក្នុងការលើកកម្ពស់វិញ្ញត្តិវប្បធម៌ និងការការពារបេតិកភណ្ឌវប្បធម៌។
៣.កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងនីតិប្បញ្ញត្តិក្នុងការប្រយុទ្ធនឹងការរត់ពន្ធសម្បត្តិវប្បធម៌។
៤.ការកសាងមូលធនមនុស្សនៅកម្ពុជា។
៥.សង្គមវ័យចំណាស់in Asia។
៦.ការលើកកម្ពស់គុណភាពនៃការអភិ យុវជនសម្រាប់ការអភិ ប្រកបដោយចីរភាព។
៧.ការការពារ និងការលើកកម្ពស់សិទ្ធិមនុស្សរបស់ពលករចំណាកស្រុក។
៨.សភាអាស៊ីនិងការប្រយុទ្ធប្រឆាំងអំពើពុករលួយ។
និង៩.សមាហរណកម្មក្នុងតំបន់អាស៊ីតាមរយៈICT។
អត្ថបទពាក់ព័ន្ធ