ពីថ្ងៃទី១២ ដល់ទី១៥ ខែកុម្ភៈ ឆ្នាំ២០១៩ ឯកឧត្តម ចាន់ ណារ៉េត អនុប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការសង្គម និងវប្បធម៌នៃសភាតំបន់អាស៊ី នៅទីក្រុងបាងកក ប្រទេសថៃ។នៅល្ងាចថ្ងៃទី១២នេះ គណៈប្រតិភូសភានៃព្រះរាជាណាចក្រកម្ពុជា និងប្រតិភូសភានៃបណ្តាប្រទេសដទៃទៀត ត្រូវបានឯកឧត្តម ផនភិច វិចិតជល់ចាយ ប្រធានសភានីតិប្បញ្ញត្តិ នៃព្រះរាជាណាចក្រថៃ រៀបចំពិធីជប់លៀងស្វាគមន៍យ៉ាងកក់ក្តៅ និងរីករាយស្និទ្ធស្នាលជាទីបំផុត។