គណៈកម្មការទី៩ព្រឹទ្ធសភា បានរៀបចំការបោះឆ្នោតផ្ទៃក្នុងគណៈកម្មការ ដើម្បីជ្រើសរើសប្រធាន អនុប្រធាន លេខាធិការ គណៈកម្មការ
ថ្ងៃទី 4 ខែឧសភា ឆ្នាំ2026
បន្ទាប់ពីព្រឹទ្ធសភាបើកសម័យប្រជុំលើកទី១ នីតិកាលទី៤ ដើម្បីបោះឆ្នោតជ្រើសរើសសមាជិក គណៈកម្មការនានារបស់ព្រឹទ្ធសភា កាលពីព្រឹកថ្ងៃចន្ទ ទី៣០ ខែមេសា ឆ្នាំ២០១៨ រួចមក នារសៀលថ្ងៃដដែលនេះ នៅសាលប្រជ៉ំគណៈកម្មការទី៩ព្រឹទ្ធសភា គណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសនីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដីនគរូបនីយកម្ម និងសំណង់ (ហៅកាត់គណៈកម្មការទី៩ព្រឹទ្ធសភា) បានរៀបចំការបោះឆ្នោតផ្ទៃក្នុងគណៈកម្មការ ដើម្បីជ្រើសរើសប្រធាន អនុប្រធាន លេខាធិការ គណៈកម្មការ ដោយទទួលលទ្ធផលដូខាងក្រោម៖
១-ឯកឧត្តម គង់ សារាជ ប្រធាន
២-ឯកឧត្តម ម៉ែន ស៊ីផាន់ អនុប្រធាន
៣-ឯកឧត្តម ទឹម ផន លេខាធិការ
៤-ឯកឧត្តម ញ៉ែម សាម៉ន សមាជិក
៥-លោកជំទាវ ស៊ី វណ្ណថា សមាជិក៕
អត្ថបទពាក់ព័ន្ធ