Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធស្រះទឹកជានិម្មិតរូបចំនួន៣កន្លែង ស្ថិតនៅភូមិរវៀង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត

   ថ្ងៃទី 13 ខែមេសា ឆ្នាំ2025
03-04-2018-0-0-0-25 03-04-2018-0-0-0-26
03-04-2018-0-0-0-27 03-04-2018-0-0-0-28

ព្រឹកថ្ងៃសៅរ៍ ទី០៧ ខែមេសា ឆ្នាំ២០១៨ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ ព្រឹទ្ធសភា និងជាអនុប្រធានក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធស្រះទឹកជានិម្មិតរូបចំនួន៣កន្លែង ស្ថិតនៅភូមិរវៀង ឃុំត្រពាំងរាំង ស្រុកជុំគិរី ខេត្តកំពត ដែលជាអំណោយរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម ខៀវ មុត, លោកជំទាវ ជិន សុងីម សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥ ឯកឧត្តម ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តកំពត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋជាច្រើននាក់ផងដែរ ។ ក្នុងឱកាសនោះ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ក៏បាននាំយកអំណោយផ្ទាល់ខ្លួនទៅចែកជូនដល់ប្រជាពលរដ្ឋក្រីក្រចំនួន២២គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបានអង្ករចំនួន៥០គីឡូក្រាម ទឹកត្រីមួយយួរ ទឹកស៊ីអ៊ីវមួយយួរ និងផ្អកសាច់ជ្រូកចំនួន១គីឡូក្រាមផងដែរ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី