នារសៀល ថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា និងលោកជំទាវ បានអញ្ជើញជាគណៈអធិបតី ក្នុងពិធីសម្ភោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការរោងចក្រផលិតចំណីសត្វដែលមានកម្លាំងផលិតពីរតោនក្នុងមួយម៉ោង ស្ថិតនៅក្នងភូមិមនោរម្យ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិក សមាជិកាព្រឹទ្ធសភា សមាជិករាជរដ្ឋាភិបាល មន្ត្រីរាជការ អាជ្ញាធរដែនដី ប្រជាជន បុគ្គលិក កម្មករ កងកម្លាំងប្រដាប់អាវុធ និងត្រូវបានផ្តល់់កិតិ្តយសអញើ្ជញចូលរួមពីសំណាក់ ឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា និងលោកជំទាវ និងឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ សរុបចំនួនប្រមាណជាង ៤.៥០០នាក់។
ក្នុងឱកាសនោះផងដែរ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ក៏បានរៀបចំពិធីពិសាបាយសាមគ្គី និងមានតន្ត្រីរាំកំសាន្ត ក្រោមបរិយាកាសរីករាយក្រៃលែង។