ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៦ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី បានទទួលស្វាគមន៍ និងជូនដំណើរ ប្រតិភូសាធារណៈរដ្ឋកូរ៉េ មួយក្រុមដឹកនាំដោយលោក Kyoungmoo Kwon អគ្គនាយក ទីភ្នាក់ងារផ្សព្វផ្សាយការវិនិយោគពាណិជ្ជកម្ម របស់សាធារណៈរដ្ឋកូរ៉េ ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ធ្វើទស្សនកិច្ចសិក្សាស្វែងយល់ ឲ្យបានច្បាស់លាស់ពីការអភិវឌ្ឍន៍រីកចម្រើន និងសក្តានុពលផ្សេងៗមួយចំនួនទៀត របស់ក្រុមហ៊ុនម៉ុង ឫទ្ធី គ្រុប នៅតំបន់អភិវឌ្ឍន៍ទីក្រុងកំពង់ផែឧកញ៉ា ម៉ុង ខេត្តព្រះសីហនុ ក្នុងគោលបំណងជម្រុញដល់អ្នកវិនិយោគទុនកូរ៉េ ឲ្យមានកិច្ចសហប្រតិបត្តិការល្អ របស់ក្រុមហ៊ុន កូរ៉េ និងក្រុមហ៊ុន ម៉ុង ឫទ្ធី គ្រុប ក្នុងការបោះទុនវិនិយោគ ឲ្យមានភាពជោគជ័យលើវិស័យកសិកម្ម និងកសិឧស្សាហកម្មនៅព្រះរាជាណាចក្រកម្ពុជា៕