Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅតំបន់អភិវឌ្ឍន៍ កសិឧស្សាហកម្មកែវផុស

   ថ្ងៃទី 3 ខែកក្កដា ឆ្នាំ2025
cm3-30-06-2016-1
cm3-30-06-2016-2 cm3-30-06-2016-3

នៅក្រោយថ្ងៃទី៧ ខែមិថុនា ដែលលោកជំទាវ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន ប្រចាំនៅកម្ពុជា បានអញ្ជើញទៅធ្វើទស្សនកិច្ចនៅតំបន់អភិវឌ្ឍន៍ កសិឧស្សាហកម្មកែវផុស តែរយះពេល២១ថ្ងៃរួចមក លោកជំទាវ ឯកអគ្គរដ្ឋទូត បានបង្កភាពងាយស្រួលឱ្យអ្នកវិនិយោគទុន មកពីប្រទេសចិន ផ្នែកកសិកម្ម កសិឧស្សាហកម្មកែច្នៃ បានមកជួបជុំគ្នា ដើម្បីរកគ្រប់វិធីដើម្បីឲ្យអ្នកទាំងអស់គ្នា បោះទុនវិនិយោកផ្នែកកសិកម្ម កសិឧស្សាហកម្មកែច្នៃ ជាមួយនឹងក្រុមហ៊ុន ម៉ុង ឫទ្ធី ឱ្យបានច្រើនបន្ថែមទៀត ដើម្បីឆ្លើយតបនឹងសំណើរបស់លោកជំទាវ នៅថ្ងៃសៅរ៍ទី២ ខែកក្កដា ខាងមុខនេះក្រុមហ៊ុនពីរ នឹងធ្វើដំណើរទៅកាន់ តំបន់កែវផុស ដើម្បីស្វែងរកឱកាសវិនិយោគ ។ 
ជាទីបញ្ចប់តាងនាមរូបខ្ញុំផ្ទាល់ ជាប្រធាន ក្រុមមិត្តភាពកម្ពុជា ចិន និងជាប្រធាន គណៈកម្មការទី៣ ព្រឹទ្ធសភា សូមកោតសរសើរដោយស្មោះអស់ពីដួងចិត្ត ដែលលោកជំទាវ ឯកអគ្គរដ្ឋទូត បានយកចិត្តទុកដាក់ គិតគួដល់សុខទុក្ខប្រជាជនកម្ពុជាយើងខ្ញុំ ជុំនួបល្ងាចនេះមានអត្ថន័យយ៉ាងធំធេង ជាប្រវត្តិសាស្ត្រ បើអ្នកវិនិយោគទុនចិន ផ្នែកកសិកម្ម កសិឧស្សាហកម្ម យល់ព្រមបោះទុនវិនិយោគ ពិតមែននោះ ប្រជាជនកម្ពុជាយើងខ្ញុំនឹងមានការងារធ្វើ ជាច្រើននាក់ជាក់ជាមិនខានឡើយ ។


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី