ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៦ វេលាម៉ោង១០ព្រឹក គណៈប្រតិភូ គណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ និងបរិស្ថាន (គណៈកម្មការទី៣) នៃព្រឹទ្ធសភា ដឹកនាំដោយ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី ប្រធាន គណៈកម្មការ អមដំណើរដោយក្រុមលេខា គណៈកម្មការទី៣ អញ្ជើញពិនិត្យរោងចក្រផលិតស្ករស របស់ក្រុមហ៊ុន រួយហ្វាង ស្ថិតនៅភូមិពោធិទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារ ដោយមានការជូនដំណើរដោយ ឯកឧត្តម អ៊ុំ ម៉ារ៉ា អភិបាល នៃគណៈអភិបាល ខេត្តព្រះវិហារ និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតផងដែរ៕