Responsive image
  
សួរស្ដីឆ្នាំថ្មី ឆ្នាំកុរ ឯកស័ក ពុទ្ធស័ករាជ២៥៦៣
គណៈកម្មការទី៣ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តកំពង់ធំ

   ថ្ងៃទី 23 ខែមិថុនា ឆ្នាំ2025
c3_20_6_2016_1
c3_20_6_2016_1 c3_20_6_2016_1

នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ គណៈប្រតិភូគណៈកម្មការផែនការ វិនិយោគ កសិកម្ម ធនធានទឹក ឧតុនិយម អភិវឌ្ឍន៍ជនបទ និងបរិស្ថាននៃព្រឹទ្ធសភា (គណៈកម្មការទី៣) ដឹកនាំដោយឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការ បានអញ្ជើញជួបពិភាក្សាការងារជាមួយនឹងអាជ្ញាធរខេត្តកំពង់ធំ ដឹកនាំដោយឯកឧត្តម អ៊ុត សំអន អភិបាលនៃ គណៈអភិបាលខេត្ត ដើម្បីសិក្សាឈ្វេងយល់អំពី៖
១-ការអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល ផ្តោតសំខាន់លើការផ្តល់សេវាសាធារណៈ និងលទ្ធផលនៃការអភិវឌ្ឍរបស់ឃុំ សង្កាត់ ស្រុក ខណ្ឌ ក្នុងខេត្ត និងបច្ចុប្បន្នភាព
២-ការងារ និងលទ្ធផលតាមវិស័យដែលពាក់ព័ន្ធទៅនឹងសមត្ថកិច្ចរបស់គណៈកម្មការដូចជា៖ ផែនការ វិនិយោគ កសិកម្ម ធនធានទឹក អភិវឌ្ឍន៍ជនបទ បរិស្ថាន
៣-ការផ្សព្វផ្សាយច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ដែលពាក់ព័ន្ធទៅនឹងការពង្រឹង វិស័យនីតិរដ្ឋនៅកម្ពុជា
៤-ឈ្វេងយល់អំពីប្រតិបត្តិការវិស័យឯកជន និងបញ្ហាប្រឈម
និង ៥-ឈ្វេងយល់អំពីការគ្រប់គ្រង និងការចលនាសហគមន៍កសិកម្ម៕


អត្ថបទពាក់ព័ន្ធ

   អត្ថបទថ្មី