កាលពីព្រឹកថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣ នៃព្រឹទ្ធសភា បានសម្រេចចាត់បញ្ជូនក្រុមការងារបច្ចេកទេសជីកស្រះនិង គ្រឿងចក្រ បន្តចុះធ្វើការជីកស្រះទឹកចំនួន ០៣ ស្រះ បន្ថែមទៀត ដែលមានទីតាំង ស្ថិតនៅក្នុងភូមិស្នែងរមាំង ឃុំជំរះពេន ស្រុកសំរោង ខេត្តតាកែវ ជូនប្រជាពលរដ្ឋប្រើប្រាស់ជាប្រយោជន៍រួម។ បូករួមទាំងស្រះទឹកនៅក្នុងខេត្តកំពត គឺចំនួន ០៧ស្រះ ដែលស្រះទឹកទាំងនេះជាអំណោយពីក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៥៕