អ្នកណាកាប់ក៏កាប់ទៅ ខ្ញុំដឹងតែពីដាំដើមឈើឡើងវិញ (នេះជាប្រសាសន៍ដ៏មានអត្ថន័យរបស់ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី) គ្រញូង ជាឈើមួយប្រភេទដែលអ្នកប្រើប្រាស់ល្បីថាមានគុណភាពល្អ រឹងមាំ និងស្រស់ស្អាត ថែមទាំងមានភាពត្រជាក់ត្រជំ ចំរុងចំរើន ប្រសិនជាបានដាក់ជាគ្រឿងសង្ហារឹម ឬក៏កែច្នៃជាគ្រឿងសម្រាប់ជាទីសក្ការៈផ្សេងៗ នៅក្នុងផ្ទះ ។ ឥឡូវសូមងាកមកមើលដើមក្រញូងទាំងមូលម្តង ដែលមានស្លឹក និង ផ្កាម្តងមើលថាតើ នណាខ្លះធ្លាប់បានស្គាល់។ ដើមគ្រញូងនេះ ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី បានដាំដុះរាប់ពាន់ដើម រួមនឹងដើមឈើផ្សេងៗទៀត រាប់ម៉ឺនដើមផងដែរ សម្រាប់ទុកឲ្យបង ប្អូន ប្រជាពលរដ្ឋយើងបានស្គាល់ ពីប្រភេទឈើដ៏កម្រនេះ នៅក្នុងឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហានុ ៕