ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី បានមានប្រសាសន៍៖ ខ្ញុំមានកង្វល់ខ្លាចឆ្នាំក្រោយៗទៀតរដូវប្រាំងត្រូវអូសបន្លាយរយៈពេលយូដូចឆ្នាំ ២០១៦ នេះទៀត (ខ្ញុំមិនមែនជាគ្រូទាយទេ) ហេតុដូច្នេះហើយបានជាខ្ញុំចេះតែមកជម្រុញការងារសាងសង់ទំនប់ទឹកដែលមានបណ្តោយ ជាង៣០០០មែត្រ អាចស្តុកទឹកបានប្រមាណជាជាង៦០០,០០០ម៉ែត្រគូបនេះ ឲ្យហើយមុនភ្លៀងធ្លាក់នៅពេលដ៏ខ្លីខាងមុខនេះ នៅក្រោយពេលដែលទំនប់ទឹកនេះត្រូវបានសាងសង់រួចរាល់ដូចការគ្រោងទុកមែននោះនៅរដូវប្រាំងឆ្នាំ២០១៧ខាងមុខនេះប្រជាជនកែវផុសនឹងលែងមានកង្វល់បញ្ហាទឹកទៀតហើយ ។