ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី អញ្ជើញចុះទៅពិនិត្យមើលការងារជីកស្រះទឹកជូនប្រជាជននៅស្រុកគងពិសី ខេត្តកំពងស្ពឺ
ថ្ងៃទី 27 ខែមីនា ឆ្នាំ2025
នៅព្រឹកថ្ងៃទី២៣ ខែមីនា ឆ្នាំ២០១៦ ឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធី អញ្ជើញចុះទៅពិនិត្យមើលការងារជីកស្រះទឹកជូន ប្រជាជននៅស្រុកគងពិសី ខេត្តកំពងស្ពឺប្រជាជននៅភូមិព្រៃដងទឹក ប្រមាណជាង១៥៩គ្រួសារ ស្មើនឹង ៦០០នាក់ និងសិស្សានុសិស្សអនុវិទ្យាល័យពន្លឺកុលបុត្រ បឋមសិក្សា ពន្លឺកុលបុត្រ ប្រមាណជាង១២០០នាក់ និងប្រជាពលរដ្ឋជាង១ពាន់ គ្រួសារផ្សេងទៀតនៃភូមិព្រៃខ្លា និងភូមិទួលធ្នង់ ស្រុកគងពិសី កំពុង ប្រឈមមុខនឹងការខ្វះខាតទឹកស្អាតដើម្បីទទួលទាន និងប្រើប្រាស់ប្រចាំថ្ងៃ។
ដោយមើលឃើញតម្រូវការទឹកជាចំាបាច់របស់ប្រជាជននៅទីនោះ សម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភានៃព្រះរាជាណា ចក្រកម្ពុជាបានណែនាំឯកឧត្តមបណ្ឌិត ម៉ុង ឬទ្ធីបញ្ជូនក្រុមគ្រឿងចក្រទៅជីកស្រះទឹក ចំនួនពីរកន្លែងជូនប្រជាពលរដ្ឋ។
ស្រះទឹកទី១ ស្ថិតនៅភូមិព្រៃដងទឹកដែលមានបណ្តោយ៥០ម៉ែត្រ ទទឹង៣០ម៉ែត្រ និងជម្រៅ០៤ម៉ែត្រដែលអាចស្តុកទឹកបាន៦០០០ ម៉ែត្រគូប បានជីករួចរាល់ជាស្ថាពរហើយ។
ស្រះទឹកទី២ ចាប់ផ្តើមជីកថ្ងៃនេះមានទីតាំងស្ថិតនៅក្នុងបរិវេណនៃអនុវិទ្យាល័យពន្លឺកុលបុត្រ ភូមិព្រៃខ្លា និងភូមិទួលធ្នង់ ដែលមានបណ្តោយ៥០ម៉ែត្រ ទទឹង៣០ម៉ែត្រ ជម្រៅ០៤ម៉ែត្រ ដែល អាចស្តុកទឹកបាន៦០០០ ម៉ែត្រគូប។
ស្រះទឹកទាំងពីរកន្លែងនោះ រួមជាមួយសមិទ្ធផលផ្សេងៗទៀត នឹងសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការក្រោមអធិបតីយភាពសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃ ព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៩ មីនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងបរិវេណវត្តអង្គក្រឡាញ់ ឃុំ ព្រះនិព្វាន ស្រុកគងពិសី ខេត្តកំពង់ស្ពឺ៕
អត្ថបទពាក់ព័ន្ធ