ឯកឧត្តម ម៉ុង ឬទ្ធី បានដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការព្រឺទ្ធសភា ជាមួយនឹងជាតំណាងរាជរដ្ឋាភិបាល
ថ្ងៃទី 10 ខែធ្នូ ឆ្នាំ2025
នារសៀលថ្ងៃទី០៩ ខែធ្នូ ឆ្នាំ ២០១៥ នៅសាលប្រជុំគណៈកម្មការទី៣ព្រឹទ្ធសភា ឯកឧត្តម ម៉ុង ឬទ្ធី ប្រធានគណៈកម្មការទី៣ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំអន្តរគណៈកម្មការព្រឹទ្ធសភា ជាមួយនឹងជាតំណាងរាជរដ្ឋាភិបាល ដឹកនាំដោយឯកឧត្តម ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ ដើម្បីពិនិត្យសិក្សាលើសេចក្តីព្រាងច្បាប់ស្តីពីស្ថិតិ ដែលជារបៀវារៈអនុម័តនាប្រជុំវិសាមញ្ញព្រឹទ្ធសភា នីតិកាលទី៣ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥។
ក្រោយពីបានពិនិត្យពិភាក្សាលើសេចក្តីព្រាងច្បាប់ ព្រមទាំងការបកស្រាយបំភ្លឺពីតំណាងរាជរដ្ឋាភិបាលរួចមក សមាជិកគណៈកម្មការទី៣ព្រឹទ្ធសភា បានអនុម័តយល់ព្រមលើទម្រង់ និងខ្លឹមសារនៃសេចក្តីព្រាងច្បាប់នេះ៕
អត្ថបទ និងរូបភាព៖ នាយកដ្ឋានព័ត៌មាន
អត្ថបទពាក់ព័ន្ធ