នៅព្រឹកថ្ងៃទី០៣~១១~២០១៥ វេលាម៉ោង ៨និង៣០នាទី ឯកឧត្តមបណ្ឌិត ម៉ុង ឫទ្ធី ប្រធានគណៈកម្មការទី៣នៃព្រឹទ្ធសភា បានអញ្ជើញជាអធិបតីក្នុងពិធីបើកសន្និសីទតស៊ូមតិថ្នាក់ជាតិលើកទី៩ ស្តីពី ” ធ្វើការរួមគ្នាដើម្បីលើកកម្ពស់គណនេយ្យភាពសង្គមលើអភិបាលកិច្ចដីធ្លី និងធនធានធម្មជាតិនៅកម្ពុជា” ដែលប្រព្រឹត្តទៅនៅភោជនីយដ្ឋានទន្លេបាសាក់២ សង្កាត់ទន្លេបាសាក់ ខណ្ឌចម្ការមន រាជធានីភ្នំពេញ។